ប្រទះឃើញភ្នាក់ងាររបស់ Garnacho នៅកីឡដ្ឋាន Stamford Bridge របស់ Chelsea

បរទេស៖ ភ្នាក់ងាររបស់តារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Alejandro Garnacho ត្រូវបានគេប្រទះឃើញនៅឯក្លឹប Chelsea ចំពេលមានការពិភាក្សាអំពីការផ្ទេរកីឡាករអាហ្សង់ទីនទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងខែមករានេះ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាភ្នាក់ងាររបស់ Garnacho លោក Carlos Cambeiro និង Quique De Lucas ត្រូវបានគេប្រទះឃើញនៅ Stamford Bridge កំឡុងពេលប្រកួត Premier League រវាងក្លឹប Chelsea ទល់នឹង Wolverhampton Wanderers ដើម្បីជំរុញឱ្យមានពាក្យចចាមអារ៉ាមអំពីការផ្លាស់ប្តូរទៅកាន់ក្រុមតោខៀវ៕

Previous articleMan City ដាក់គោលដៅផ្ទេរយកខ្សែការពារវ័យក្មេងរបស់ក្លឹប Real Valladolid
Next articlePogba បដិសេធសំណើរពីរុស្សី ហើយបង្ហើបអំពីគោលដៅដែលខ្លួនចង់បាន