RB Leipzig ត្រៀមចាយលុយ ៣០លានអឺរ៉ូផ្ទេរយកខ្សែបម្រើវ័យក្មេងរបស់ក្លឹប Southampton

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប RB Leipzig របស់ Bundesliga បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Southampton ដែលមានវ័យ ១៨ឆ្នាំកីឡាករ Tyer Dibling ។

Tyler Dibling Southampton 2024-25

ក្លឹបអាឡឺម៉ង់ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយប្រាក់ ៣០លានអឺរ៉ូសម្រាប់កីឡាករនេះ ទោះជាយ៉ាងណាក៏ដោយក្រុម Southampton នឹងទាមទារបន្ថែមទៀតចំពេលមានការចាប់អារម្មណ៍ពីក្លឹបនៅ Premier League ដូចជា Tottenham Hotspur ។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ក្មេងជំទង់រូបនេះ មានសុពលភាពរហូតដល់ឆ្នាំ២០២៧៕

Previous articleBayern ផ្ទេរយកខ្សែបម្រើរបស់ក្លឹប Hoffenheim ដោយមិនចំណាយលុយ
Next articleCarlo Ancelotti ឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលគាត់នឹងចាកចេញពី Real នៅចុងរដូវកាលនេះ