Carlo Ancelotti ឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលគាត់នឹងចាកចេញពី Real នៅចុងរដូវកាលនេះ

បរទេស៖ លោក Carlo Ancelotti បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមថាគាត់នឹងចាកចេញពីក្លឹប Real Madrid នៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៤-២៥ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយថា “ហាហាហា ខ្ញុំចង់ឲ្យច្បាស់៖ ខ្ញុំនឹងមិនសម្រេចចិត្តកាលបរិច្ឆេទនៃការចាកចេញរបស់ខ្ញុំពីក្លឹបនេះក្នុងជីវិតរបស់ខ្ញុំទេ។ ខ្ញុំដឹងយ៉ាងច្បាស់ថាវានឹងមកដល់នៅថ្ងៃណាមួយ ប៉ុន្តែខ្ញុំនឹងមិន សម្រេច​ថា​ជាថ្ងៃណាទេ។ វា​អាច​ជា​ថ្ងៃ​ស្អែក ឬ​ក្នុង​រយៈ​ពេល​មួយឆ្នាំ ឬ​ប្រាំ​ឆ្នាំ​ទៀត។ ខ្ញុំមានគុណសម្បត្តិដែលអោយលោក Florentino អាចនឹងនៅទីនេះសម្រាប់រយៈពេល ៤ឆ្នាំបន្ថែមទៀត ហើយខ្ញុំមានគោលដៅដែលត្រូវសម្រេចសម្រាប់ជាមួយគាត់។ ពួកយើងអាចនឹងនិយាយលាជាមួយគ្នា”៕

Previous articleRB Leipzig ត្រៀមចាយលុយ ៣០លានអឺរ៉ូផ្ទេរយកខ្សែបម្រើវ័យក្មេងរបស់ក្លឹប Southampton
Next articleArsenal ចង់បានខ្សែប្រយុទ្ធរបស់ Wolves មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន