ខ្សែប្រយុទ្ធ Wilfried Zaha នឹងទៅចូលរួមជាមួយក្លឹបនៅ MLS

បរទេស៖ ក្លិប Charlotte FC នៃក្របខ័ណ្ឌ Major League Soccer បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United កីឡាករ Wilfried Zaha ពីក្លិប Galatasaray ។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា “Charlotte FC ថ្ងៃនេះបានប្រកាសថាក្លឹបបានទិញខ្សែប្រយុទ្ធ Wilfried Zaha ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Galatasaray រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ជាមួយនឹងជម្រើសក្នុងការបន្តកម្ចីរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦”៕

Previous articleAC Milan ព្រមព្រៀងក្នុងការខ្ចីជើង Kyle Walker ខណៈក្លឹបនឹងទទួលខុសត្រូវលើប្រាក់ឈ្នួលទាំងស្រុង
Next articleក្លឹបចំនួន ២ដែលជាគោលដៅផ្ទេររបស់កីឡាករ Garnacho