PSG សម្រេចបញ្ចប់កុងត្រារបស់កីឡាករ Juan Bernat

បរទេស៖ ក្លឹប Paris Saint-Germain ទើបតែចែកផ្លូវជាមួយនឹង Juan Bernat។

នេះបើយោងតាមការចេញផ្សាយរបស់ Loic Tanzi បានអោយដឹងថាកុងត្រារបស់កីឡាករ Bernat ជាមួយនឹងក្លឹបយកនៅបារាំងត្រូវបានបញ្ចប់ដោយមានការព្រមព្រៀងពីភាគីទាំង២ ហើយវាបានអនុញ្ញាតអោយគាត់ទទួលបានកុងត្រារយៈពេល ៦ខែជាមួយនឹងក្លឹប​ Villarreal ដែលជាកន្លែងដែលគាត់ទទួលបានការលេងក្នុងលក្ខខណ្ឌខ្ចីជើងតាំងពីខែសីហា ឆ្នាំ២០២៤។ កីឡាករវ័យ ៣១ឆ្នាំរូបនេះបានបង្ហាញខ្លួន ១២ប្រកួតសម្រាប់ Villarreal នៅ La Liga និង Copa del Rey៕

Previous articleលោក Ange Postecoglou បង្ហើបថា Spurs ប្រហែលជាមិននាំយកកីឡាករថ្មីចូលនោះទេ
Next articleMan Utd ត្រៀមដាក់សំណើរថ្មីទៅកាន់ក្លឹប Lecce សម្រាប់ការផ្ទេរ Patrick Dorgu