បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Real Madrid កំពុងតែថ្លឹងថ្លែងក្នុងការផ្លាស់ប្តូរមួយសម្រាប់ខ្សែប្រយុទ្ធរបស់ Aston Villa កីឡាករ Jhon Duran ក្នុងខែនេះ។ កីឡាករសញ្ជាតិកូឡុំប៊ីក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប Paris Saint-Germain និង Al-Nassr នៅអារ៉ាប៊ីសាអូឌីតដូចគ្នា ដែលធ្វើឱ្យអនាគតរបស់គាត់ក្លាយជាប្រធានបទសម្រាប់ពេលនេះ។
របាយការណ៍មុននេះបានលើកឡើងថាក្លឹប Al Nassr កំពុងរៀបចំសំណើរមានតម្លៃ ៨០លានផោនសម្រាប់កីឡាករវ័យ ២១ឆ្នាំ បន្ទាប់ពីការបដិសេធរបស់ក្លឹប Aston Villa ចំពោះសំណើរតម្លៃ ៥៧លានផោនពីក្លឹប West Ham នៅមុនទីផ្សារដោះដូរកីឡាករ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះមានរដូវកាលដ៏គួរឲ្យចាប់អារម្មណ៍ ដោយរកបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៩លើកនៅ Premier League។ ខណៈពេលដែលវាមិនច្បាស់ថាតើ Real Madrid នឹងធ្វើការទំនាក់ទំនងជាផ្លូវការ ឫយ៉ាងណា ខណៈបាយការណ៍បង្ហាញថា Durán កំពុងពិចារណាលើការរំពឹងទុកនៃការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត៕