បរទេស៖ ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Joshua Kimmich បានបើកចំហរចំពោះកុងត្រាថ្មីជាមួយក្លឹប Bayern Munich ក៏ដូចព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅ។
ថ្លែងទៅកាន់ BILD ខ្សែបម្រើរូបនេះបាននិយាយថា “និយាយឱ្យត្រង់ទៅ ខ្ញុំមិនអាចក្រោកឈរឡើងរៀងរាល់បីថ្ងៃម្តង ហើយផ្តល់ការអាប់ដេតឱ្យអ្នកបានទេ។ វានឹងមានការអាប់ដេតនៅពេលណាមួយ ប៉ុន្តែខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយលើវារៀងរាល់បីថ្ងៃម្តង”៕



