បរទេស៖ នាយកក្លឹប Bayern Munich លោក Christoph Freund នៅតែមានទំនុកចិត្តថាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Joshua Kimmich នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មី និងបន្តស្នាក់នៅ ទោះបីជាមានព័ត៌មានចចាមអារ៉ាមជុំវិញការផ្ទេរទៅកាន់ក្លឹប Real Madrid ក៏ដោយ។
និយាយទៅកាន់ Sky Sports លោក Christoph Freund បាននិយាយថា៖ “ខ្ញុំមានភាពវិជ្ជមានដែលទីបំផុតគាត់នឹងសម្រេចចិត្តបន្តលេងឱ្យក្លឹប FC Bayern”៕



