បរទេស៖ Jobe Bellingham បានក្លាយជាគោលដៅរបស់ក្លឹប Borussia Dortmund និង Bayer Leverkusen ខណៈដែលខ្សែបម្រើក្រុម Sunderland រូបនេះចង់ធ្វើតាមបងប្រុស Jude Bellingham របស់ខ្លួន។
បងប្រុសរបស់គាត់បានទៅចូលរួមជាមួយនឹងក្លឹបនៅអាឡឺម៉ង់ក្នុងរដូវកាលឆ្នាំ២០២០ ដោយចុះហត្ថលេខាជាមួយក្លឹប Dortmund ហើយពួកគេជាក្លឹបមួយក្នុងចំណោម ២ដែលចង់យកប្អូនប្រុសរបស់គាត់ទៅកាន់ Bundesliga។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបទាំងពីបានបញ្ជូនបុគ្គលិកទៅតាមដានកីឡាកររូបនេះក្នុងជំនួបដែលក្លឹប Sunderland បានឈ្នះ ១-០៕



