បរទេស៖ ក្លឹប Chelsea ត្រូវបានរាយការណ៍ថាបាឈ្មោះតារាឆ្នើម Dean Huijsen របស់ក្លឹប Bournemouth ទៅក្នុងបញ្ជីឈ្មោះកីឡាករដែលពួកគេចង់បាន ខណៈមានព័ត៌មានចចាមអារ៉ាមអំពីការចាប់អារម្មណ៍របស់ក្លឹប Real Madrid។
.jpeg?auto=webp&format=pjpg&width=3840&quality=60)
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករវ័យ ១៩ឆ្នាំគឺជា “អាទិភាព” របស់ក្លឹប Chelsea ប៉ុន្តែក្លឹប Bayern Munich ក៏កំពុងតាមដានគាត់ផងដែរ។ ប្រភពដដែរបន្ថែមថាខ្សែការពារកណ្តាលរូបនេះមានលក្ខខណ្ឌផ្តាច់កុងត្រានៅក្នុងកិច្ចព្រមព្រៀងរបស់គាត់ដែលមានសុពលភាពនៅក្នុងរដូវក្តៅនេះ៕



