កីឡាករ Duran កាន់តែខិតជិតទៅចូលរួមជាមួយ CR7 នៅ Saudi Pro League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាកីឡាករ Duran ត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លឹប Al-Nassr នៅ Saudi Pro League ។ ក្លឹប Aston Villa ត្រៀមទទួលយកសំណើលើសពី ៧០លានអឺរ៉ូ សម្រាប់កីឡាករវ័យ ២១ឆ្នាំ ដែលបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹបនៅមជ្ឈឹមបូព៌ារួចហើយ។

Jhon Duran Aston Villa 2024

អស់រយៈពេលជាយូរ Villans បានរក្សាថា Duran នឹងមិនអនុញ្ញាតអោយគាត់ចាកចេញពីក្លឹបក្នុងខែមករាទេ។ ហើយបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Paris Saint-Germain ត្រូវបានបញ្ជាក់បានរៀបចំសំណើរដោះដូរក្នុងរដូវក្តៅខាងមុខ ខណៈក្លឹប Real Madrid ក៏បានចូលរួមប្រជែងក្នុងការចុះហត្ថលេខាយកកីឡាករ Duran ផងដែរ ដោយនឹងយកកីឡាករ Endrick មកប្តូរនឹងគាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ​ហាក់​ដូច​ជាក្លឹប Al-Nassr នឹង​ផ្តួល​ក្លឹប​ទាំង​ពីរ​ ហើយត្រៀមចុះហត្ថលេខាយកកីឡាករ Duran។

Al Nassr v Al Fateh - Saudi Pro League

កីឡាករ Ronaldo បាននឹងកំពុងជំរុញឱ្យក្លឹបរបស់គាត់ចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីដើម្បីពង្រឹងក្រុមរបស់ពួកគេ ដូច្នេះក្លឹប Al-Nassr អាចធ្វើការប្រជែងពាន Saudi Pro League សម្រាប់ពាក់កណ្តាលរដូវកាលដែលនៅសល់។ ជាមួយនឹងកីឡាករ Anderson Talisca បានចាកចេញទៅចូលរួមជាមួយក្លឹប Fenerbahce ឥឡូវនេះពួកគេនៅសល់កន្លែងទំនេរសម្រាប់ចុះហត្ថលេខាយកកីឡាករបរទេសមកកាន់ក្រុមរបស់ខ្លួន។

កីឡាករ Ronaldo និងក្រុមរបស់គាត់ នឹងត្រលប់​មក​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល Al-Nassr ប៉ះ Al-Raed ក្រៅ​ផ្ទះ​ក្នុង​ការ​ប្រកួត​លីក។ ទន្ទឹមនឹងនោះ Duran នឹងត្រលប់មកលេងឱ្យ Villa ក្នុង Champions League ទល់នឹង Celtic នៅយប់ថ្ងៃពុធ៕

Previous articleប្រធានក្លឹប Santos បញ្ជាក់ពីការវិលត្រលប់របស់ Neymar
Next articleArsenal ចេញមកប្រជែងនឹង Girona ដើម្បីចុះហត្ថលេខាយកខ្សែបម្រើវ័យក្មេងម្នាក់នេះ