Bayern Munich ត្រូវចំណាយសរុប ១២០លានអឺរ៉ូសម្រាប់កុងត្រាថ្មីរបស់កីឡាករ Alphonso Davies

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Tobi Altschaffl និង Christian Falk អ្នកសារព័ត៌មានរបស់ BILD បានអោយដឹងថាក្រុមប្រឹក្សាភិបាលរបស់ Bayern បានយល់ព្រមលើការចំណាយប្រហែល ១២០លានអឺរ៉ូលើការបន្តកុងត្រារបស់កីឡាករ Alphonso Davies ។ ចំនួនទឹកប្រាក់សរុបនឹងរាប់បញ្ចូលទាំងប្រាក់បៀវត្សរ៍របស់កីឡាករសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ប្រាក់បន្ថែម និងប្រាក់រង្វាន់។ ខណៈ​ដែល​ចំនួន​នេះ​មាន​កម្រិត​ខ្ពស់​ខ្លាំង ក្លឹប​ជឿជាក់​ថា​ពួកគេ​នឹង​ត្រូវ​ចំណាយ​ច្រើន​ទៀត ប្រសិនបើ​ពួកគេ​បោះបង់​កីឡាករ​សញ្ជាតិកាណាដារូបនេះ ហើយស្វែងរកអ្នកផ្សេងមកជំនួសវិញ។

FC Bayern München v Bayer 04 Leverkusen - DFB Cup: Round of 16

ប្រភពដដែលបានបន្ថែមទៀតថាជាមួយនឹងការចំណាយលើប្រាក់ឈ្នួលបច្ចុប្បន្នរបស់ក្លឹប Bayern ដែលមានចន្លោះពី ៣២០​ ទៅ ៣៤០លានអឺរ៉ូ ហើយពួកគេមានគម្រោងបញ្ចុះវាមកនៅត្រឹម ៣០០លានអឺរ៉ូ។ ជាមួយនឹងពន្យាកុងត្រា ក៏ដូចជាដំឡើងប្រាក់ឈ្នួលរបស់កីឡាករ Davies ហើយកីឡាករផ្សេងទៀតដូចជា Jamal Musiala និង Joshua Kimmich ក៏ត្រូវបានមើលឃើញថាក៏ត្រូវបានមើលឃើញថាត្រូវតម្លើងប្រាក់ឈ្នួលដូចគ្នា។ ក្រុមយក្សនៃក្របខ័ណ្ឌ Bundesliga បានពិភាក្សាអំពីផែនការមួយដើម្បីលក់កីឡាករដែលមិនមានទម្រង់ល្អ ហើយមានប្រាក់ឈ្នួលខ្ពស់ បន្ទាប់មកនឹងចុះហត្ថលេខាយកកីឡាករដែលមានតម្លៃទាប ដើម្បីមកបំពេញគោលដៅនៃការកាត់បន្ថយប្រាក់ឈ្នួលសរុបរបស់ក្លឹប។

ក្លឹប Real Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការផ្ទេរយកកីឡាករ Davies ប៉ុន្តែជាមួយនឹងកីឡាកររូបនេះនឹងបន្តស្នាក់នៅទឹកដី Allianz Arena ធ្វើអោយពួកគេផ្តោតលើការផ្ទេរយកកីឡាករ Trent Alexander-Arnold របស់ Liverpool ។

FC Bayern München v VfL Wolfsburg - Bundesliga

ក្រុម Bayern របស់ Vincent Kompany នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ពុធ ខណៈ​ដែល​ពួក​គេ​ប្រកួត​ជាមួយ Slovan Bratislava ក្នុង​ការ​ប្រកួត Champions League៕

Previous articleArsenal ចេញមកប្រជែងនឹង Girona ដើម្បីចុះហត្ថលេខាយកខ្សែបម្រើវ័យក្មេងម្នាក់នេះ
Next articleAncelotti និយាយអំពីសំណើរផ្ទេរ Vinicius Jr ក្នុងតម្លៃ ៣០០លានអឺរ៉ូ