អ្នកចាំទីរូបនេះ អាចជាអ្នកជំនួសកន្លែងរបស់ De Gea នៅបិសាចក្រហម

បរទេស៖ ក្លឹប United បាននិយាយថាពួកគេកំពុងសម្លឹងមើលអ្នកចាំទី Diogo Costa ដែលពួកគេអាចនឹងចុះហត្ថលេខាយកគាត់មកដើម្បីប្រកួតប្រជែងជាមួយនឹងក្លឹប De Gea សម្រាប់តំណែងអ្នកចាំទីជម្រើសទី១។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបានបង្កើតនៅកំហុសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដោយគាត់មិនអាចរក្សាសំណាញ់ទីបាន ចំពោះការស៊ុតបាល់គ្រាប់ទី២ពីសំណាក់កីឡាករ Gundogan។ ក្នុងនោះគាត់បានក្លាយជាកីឡាករដែលបង្កើតកំហុសច្រើនជាងគេនៅរដូវកាលនេះ ដោយមានការប្រកួតជាមួយ Brentford, West Ham, Sevilla និង Man City ផងដែរ។

ហើយបើយោងតាមការបញ្ជាក់របស់ A Bola បានអោយដឹងថាក្លឹប Newcastle និង Chelsea ក៏តាមដានទៅលើអ្នកចាំទី Costa ផងដែរ គ្រាន់គាត់បានអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកចាំទីជម្រើសទីមួយរបស់ Porto៕

Diogo Costa Porto 2022-23

Previous articleZlatan Ibrahimovic សម្រេចចិត្តធ្វើរឿងនេះ ជាមួយ AC Milan
Next articleអ្នកគាំទ្រ Man Utd ត្រូវចាប់ខ្លួន ក្រោយពាក់អាវ លេខ ៩៧ មានពាក្យ “Not Enough” ក្នុងការប្រកួត FA Cup