សំណើររបស់ក្លឹប West Ham ដើម្បីផ្ទេរកីឡាកររបស់ PSV ត្រូវបានបដិសេធ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដងឹថាក្លឹប PSV បានច្រានចោលសំណើរបស់ក្លឹប West Ham ដើម្បីចុះហត្ថលេខាលើកីឡាករ Ricardo Pepi ប៉ុន្តែក្លឹបអង់គ្លេសរំពឹងថានឹងដាក់សំណើធំជាងនេះ។

FBL-EUR-C1-EINDHOVEN-SHAKHTAR

ប្រភពបានបញ្ជាក់ទៅកាន់ GOAL ថាក្លឹប West ham បានធ្វើការបញ្ចុះបញ្ចូល PSV ជាមួយនឹងការខ្ចីជើង ដោយមានលក្ខខណ្ឌទិញផ្តាច់ក្នុងតម្លៃ ២៦លានដុល្លារសម្រាប់កីឡាករ Ricardo Pepi ប៉ន្តែក្លឹបនៅហូឡង់បានបដិសេធសំណើរនេះ។ ប្រភពដដែលក៏បានបន្ថែមទៀតថាក្លឹប West Ham រំពឹងថានឹងដាក់សំណើរថ្មីមួយទៀតដែលធំជាងមុន៕

Previous articleGerrard ស្នើរសុំចាកចេញពីក្លឹប Al-Ettifaq ដោយលើហេតុផលថា
Next articleLazio ជម្រុញការពិភាក្សាដើម្បីផ្ទេរយកកីឡាករ Cesare Casadei អោយបាន