កីឡាករ Jhon Durán នឹងត្រូវធ្វើតេស្តសុខភាពនៅទីក្រុងឡុងដ៍ មុននឹងហោះហើរទៅអារ៉ាប៊ីសាអូឌីត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក ​Fabrizio Romano បានអោយដឹងថាកីឡាករ Jhon Durán នៅទីក្រុងឡុងដ៍ជាមួយភ្នាក់ងាររបស់គាត់ និងគណៈប្រតិភូអារ៉ាប៊ីសាអូឌីតសម្រាប់ការធ្វើតេស្តសុខភាពក្នុងនាមជាកីឡាករថ្មី Al Nassr ។

ក្លឹប Al Nassr និង Villa កំពុងពិនិត្យមើលលើកុងត្រាទាំងអស់ដែលមានតម្លៃ ៧៧លានអឺរ៉ូបូកនឹងតម្លៃបន្ថែម។ បន្ទាប់​មក Durán នឹង​ហោះ​ទៅ​អារ៉ាប៊ីសាអូឌីត តាម​ការ​គ្រោងទុក​ដើម្បី​លេងជាមួយកីឡាករ Cristiano Ronaldo៕

Previous articleMan Utd សុខចិត្តពិភាក្សាលើការខ្ចីជើង Rashford ជាមួយក្លឹបនេះ
Next articleHenderson ត្រៀមចាកចេញពី Ajax ហើយទៅចូលរួមជាមួយក្លឹបនៅ Ligue 1