Man City អនុញ្ញាតអោយក្លឹប Arsenal ខ្ចីជើងកីឡាករិនី Chloe Kelly

បរទេស៖ ខ្សែប្រយុទ្ធ Chloe Kelly របស់ក្រុមបាល់ទាត់នារី Manchester City បានបញ្ចប់ការផ្ទេរទៅក្លឹប Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្នុងពាក់កណ្តាលរដូវកាលចុងក្រោយនៃ Women’s Super League ។

គ្រូបង្វឹកក្រុម Arsenal លោក Renee Slegers បានសម្តែងការសាទរចំពោះការចុះហត្ថលេខានេះ ហើយបាននិយាយថា “កីឡាករិនី Chloe គឺជាខ្សែប្រយុទ្ធដ៏គួរអោយចាប់អារម្មណ៍ ហើយនឹងក្លាយជាការបន្ថែមដ៏អស្ចារ្យដល់ក្រុមរបស់យើង នៅពេលដែលយើងខិតជិតពាក់កណ្តាលរដូវកាលនេះ។ នាងជាកីឡាករដែលមានទេព្យកោសល្យ និងសមត្ថភាពដ៏អស្ចារ្យពីធម្មជាតិ។ យើងទាំងអស់គ្នាទន្ទឹងរង់ចាំធ្វើការជាមួយកីឡាករិនី Chloe ក្នុងនាមជាសមាជិកក្រុម Arsenal សម្រាប់ប៉ុន្មានខែខាងមុខនេះ”៕

Previous articleDorgu អាចក្លាយជាកីឡាកររបស់ Man Utd ពេញសិទ្ធិនៅសៅរ៍នេះហើយ
Next articleMathys Tel នៅតែរង់ចាំចម្លើយរបស់ក្លឹប Man Utd