Ten Hag ទាក់ទងចង់ផ្ទេរកីឡាករ Fiorentina ម្នាក់នេះភ្លាមៗ ក្រោយប្រកួតចាញ់ Man City មិនទាន់បានប៉ុន្មានម៉ោងផង

បរទេស៖ ក្លឹប United បានធ្វើការលួងលោមខ្សែបម្រើ Amrabat របស់ក្លឹប Fiorentina អោយគាត់ផ្ទេរកាន់ Old Trafford តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីចាញ់ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup។​ ហើយបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Sport បានអោយដឹងថាក្លឹបបិសាចក្រហមបានព្យាយាមក្នុងការចុះកុងត្រាយកខ្សែបម្រើសជម្រើសជាតិម៉ារ៉ុករូបនេះ ហើយក៏បានធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់គាត់តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីចប់ការប្រកួត។

គួរបញ្ជាក់ថា Amrabat គឺជាតារាឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិម៉ារុក ដែលបានជួយក្រុមអោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់បាល់ទាត់ពិភពលោក ២០២២។ ហើយគាត់ក៏បានទទួលការចាប់អារម្មណ៍ពីក្លឹប Barcelona ផងដែរ។ ខ្សែបម្រើរូបនេះចង់ផ្ទេរទៅកាន់ Camp Nou កាលពីខែមករាកន្លងទៅ ប៉ុន្តែក្លឹប Fiorentina មិនយល់ព្រម៕

Amrabat Fiorentina

Previous articleអ្នកគាំទ្រ Man Utd ត្រូវចាប់ខ្លួន ក្រោយពាក់អាវ លេខ ៩៧ មានពាក្យ “Not Enough” ក្នុងការប្រកួត FA Cup
Next articleក្លឹបធំនៅអង់គ្លេស ហ៊ានចំណាយ ៥០លានអឺរ៉ូសម្រាប់កីឡាករ Timber