កីឡាករ Álvaro Morata សម្រេចចិត្តទៅចូលរួមជាមួយក្លឹប Galatasaray

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Galatasaray យល់ព្រមលើកិច្ចព្រមព្រៀងនាំយកកីឡាករ Álvaro Morata ពីក្លឹប AC Milan។

ក្លឹប Galatasaray បាននិយាយព្រមព្រៀងគ្នាទៅលើលក្ខខណ្ឌទាំងអស់នៃការផ្ទេរ ដោយធ្វើការពិនិត្យមើលឯកសារទាំងអស់ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់។ ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់កីឡាករ Morata ជាមួយនឹងជម្រើសក្នុងការបន្តថែម ១ឆ្នាំទៀត និងបានដាក់បញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់នៅក្នុងកុងត្រាផងដែរ។ កីឡាករ Morata នឹង​លា​មិត្ត​រួម​ក្រុម​នៅ​ថ្ងៃ​ស្អែក បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Istanbul នៅ​ពេល​ដែល​កិច្ចសន្យា​ត្រូវ​បានបោះត្រា៕

Previous articleកីឡាករ Santiago Giménez នឹងទៅចូលរួមជាមួយក្លឹប AC Milan
Next articleក្លឹប Al Ahli យល់ព្រមចំណាយប្រាក់ ៥០លានអឺរ៉ូដើម្បីផ្ទេរយកកីឡាករ Galeno