ទីបំផុតក្លឹប Spurs អាចទិញបានខ្សែការពារកណ្តាលម្នាក់ហើយ!!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរយកកីឡាករ Kevin Danso ពីក្លឹប RC Lens។

May be an image of 1 person, playing soccer, playing football and text that says 'Α'

កិច្ច​ព្រម​ព្រៀងនេះកើតឡើងសម្រាប់ខ្សែការពារកណ្តាលរបស់អូទ្រីស បន្ទាប់ពីក្លឹប Wolves បានខិតជិតក្នុងការផ្ទេរយកគាត់កាលពីពេលព្រឹក។ កញ្ចប់ផ្ទេរមានតម្លៃ ២៥លានអឺរ៉ូ ជាមួយនឹងកុងត្រាដលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣០។ សម្រាប់ការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅថ្ងៃអាទិត្យសម្រាប់កីឡាករ Kevin Danso ដើម្បីអាចមកចូលរួមជាមួយក្លឹប Spurs៕

Previous articleMarco Asensio នឹងមកចូលរួមជាមួយក្រុមលោក Unai Emery
Next articleJuventus ទើបតែផ្ទេរបានខ្សែការពារម្នាក់ពីក្លឹប Newcastle