ម្នាក់នេះជាជម្រើសរបស់ Real ក្នុងការជំនួសកន្លែង Benzema

បរទេស៖ ក្លឹប Real Madrid ត្រូវបាននិយាយថាកំពុងពិចារណាក្នុងការចុះហត្ថលេខាលើ Kane របស់ក្លឹប Spurs ស្របពេលដែលពួកគេកំពុងប្រឈមនឹងបញ្ហានៅតំបន់ប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថា Real ចង់រក្សាទុក Benzema អោយបានមួយរដូវកាលទៀត មុននឹងពួកគេអាចចុះហត្ថលេខាយក Kylian Mbappe ឫក៏ Erling Haaland នៅឆ្នាំ២០២៤ខាងមុខ ប៉ុន្តែការចាកចេញរបស់កីឡាករសញ្ជាតិបារាំងរូបនេះបានធ្វើឱ្យពួកគេប្តូរគោលដៅទៅជ្រើរើសយកខ្សែប្រយុទ្ធ Kane វិញ។

គួរបញ្ជាក់ថាក្លឹបយក្សនៅអេស្ប៉ាញមួយនេះបានអនុញ្ញាតអោយ Eden Hazard និង Marco Asensio ចាកចេញផងដែរ ដែលមានន័យថាពួកគេមានថវិកាជិត ២០០លានផោន។ ប្រធានក្លឹប Spurs លោក Daniel Levy អាចនឹងទាមទារនៅតម្លៃដល់ខ្ពស់មួយសម្រាប់ខ្សែប្រយុទ្ធរូបនេះ បើទោះបីជាគាត់នៅសល់កុងត្រាតែមួយឆ្នាំទៀតជាមួយក្លឹបក៏ដោយ៕

Harry Kane Tottenham 2022-23

Previous articleNagelsmann ទំនងជាទៅដឹកនាំក្លឹបធំមួយនៅបារាំងហើយ
Next articleKlopp ចង់បានកីឡាករម្នាក់ ដើម្បីមកលេងឆ្លាស់គ្នាជាមួយ Salah