ក្លឹប Ipswich Town ចុះហត្ថលេខាយកបានខ្សែការពារ Somto Boniface ពីក្លឹប Chelsea

បរទេស៖ ក្លឹប Ipswich Town បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Somto Boniface ពីក្លឹប Chelsea នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ ” Ipswich Town បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារវ័យក្មេង Somto Boniface ពី Chelsea ។ ខ្សែការពារឆ្វេងបានឆ្លងកាត់ប្រព័ន្ធយុវជននៅកីឡដ្ឋាន Stamford Bridge និងបានបង្ហាញខ្លួនពីរដងសម្រាប់ U21 របស់ Chelsea ក្នុងពានរង្វាន់ EFL នៅដើមរដូវកាលនេះ។ កីឡាករ Somto មានវ័យ ១៨ឆ្នាំ ក៏​បាន​តំណាង​ឱ្យ​ប្រទេស​អង់គ្លេស​នៅ​ក្នុង​កម្រិត​ក្រុម​អាយុ​ផ្សេង​គ្នា​មុន​ពេល​ចូល​រួម​ជាមួយក្រុម Ipswich Toen ដែលជាកន្លែងគាត់អាចបន្តធ្វើការអភិវឌ្ឍន៍ខ្លួន។ គាត់​អាច​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​របស់​គាត់ក្នុងនាមជាកីឡាករ Ipswich នៅពេលដែលក្រុម U21 របស់លោក John McGreal ប្រកួតជាមួយក្រុម Bristol City នៅ Playford Road នាសប្តាហ៍ក្រោយ”៕

Previous articleSpurs ដាក់សំណើរតម្លៃ ២០លានផោនផ្ទេរយកខ្សែការពាររបស់ Burnley
Next articleChelsea អនុញ្ញាតអោយកីឡាករ Carney Chukwuemeka ខ្ចីជើងទៅកាន់ក្លឹប Dortmund