បរទេស៖ អតីតខ្សែប្រយុទ្ធ Manchester City និង Leicester City កីឡាករ Kelechi Iheanacho បានចាកចេញពី Sevilla ទៅចូលរួមជាមួយ Middlesbrough ក្នុងលក្ខខណ្ឌខ្ចីជើង នេះបើតាមការបញ្ជាក់របស់ក្លឹបអង់គ្លេសនៅថ្ងៃចុងក្រោយទីផ្សារដោះដូរកីឡាករ។
សេចក្តីថ្លែងការណ៍ផ្លូវការពី Middlesbrough បានសរសេរថា៖ “កីឡាករអន្តរជាតិនីហ្សេរីយ៉ា Kelechi Iheanacho បានចូលរួមជាមួយក្លឹបក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ”៕