បរទេស៖ កីឡាករ Christopher Nkunku មានព័ត៌មានខិតជិតក្នុងការផ្ទេរចាកចេញពីក្លឹប Chelsea ក្នុងទីផ្សារដោះដូរខែមករា ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិបារាំងរូបនេះនៅបន្តស្នាក់នៅ Stamford Bridge ។
នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបកំពូលៗដូចជា Bayern Munich និង Machester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះ ប៉ុន្តែក្រុមតោខៀវបានប្តេជ្ញាចិត្តរក្សាទុកកីឡាកររូបនេះរហូតពួកគេអាចទទួលបានសំណើរដែលមានតម្លៃ ៧៥លានអឺរ៉ូ៕