បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Barcelona កំពុងសម្លឹងមើលការផ្ទេរសម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹប Crystal Palace កីឡាករ Jean-Philippe Mateta នៅរដូវក្តៅក្រោយ ខណៈដែលពួកគេសម្លឹងរកមើលកីឡាករមកជំនួស Robert Lewandowski ដែលមានវ័យចំណាស់ទៅហើយ។
ខណៈដែលក្លឹប Crystal Palace ចង់រក្សាតារាឆ្នើមរបស់ពួកគេ ប៉ុន្តែវាអាចជារឿងពិបាកក្នុងការរក្សាគាត់ ប្រសិនជាក្លឹប Barcelona ពិតជាទាក់ទងមកមែន៕