កីឡាករ Mario Lemina ទៅចូលរួមជាមួយក្លឹប Galatasaray

បរទេស៖ អតីតប្រធានក្រុម Wolverhampton Wanderers កីឡាករ Mario Lemina បានចូលរួមជាមួយក្លិប Galatasaray របស់ទួរគី Super Lig ជាផ្លូវការហើយ។ គាត់បានចុះហត្ថលេខាទៅលើកុងត្រារយៈពេល ១៨ខែ ដែលរួមបញ្ចូលនៅជម្រើសក្នុងការពន្យាពេល ១ឆ្នាំបន្ថែមទៀត។

យោងតាមប្រភពដដែរ កិច្ចព្រមព្រៀងនេះមានតម្លៃក្រោម ៣លានផោន។ ដំបូងឡើយកីឡាករ Lemina បានចូលរួមជាមួយក្លឹប Wolves ក្នុងខែមករា ឆ្នាំ២០២៣ ពីក្លឹបបារាំង Nice ។ កំឡុងពេលគាត់នៅកីឡដ្ឋាន Molineux គាត់បានក្លាយជាតួអង្គសំខាន់ក្នុងក្រុម ដោយបង្ហាញខ្លួនបាន ៧៧ដង ហើយស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី៥ ដង៕

Previous articleBarca ចង់បានកីឡាកររបស់ក្លឹប Crystal ទុកមកជំនួសកន្លែងរបស់ Robert Lewandowski
Next articleBrighton ចាយលុយ ៦.៦លានផោនផ្ទេរយកយុវជនម្នាក់ពីលីគដាណឺម៉ាក