Brighton ចាយលុយ ៦.៦លានផោនផ្ទេរយកយុវជនម្នាក់ពីលីគដាណឺម៉ាក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Brighton & Hove Albion បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Brondby នៅដាណឺម៉ាក ដើម្បីនាំយកកីឡាករវ័យក្មេង Clement Bischoff ទៅកាន់កីឡដ្ឋាន Amex ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

ក្លឹប Brighton គ្រោងនឹងបង់ថ្លៃផ្ទេរប្រហែល ៦.៦លានផោនសម្រាប់កីឡាករវ័យ ១៩ឆ្នាំដែលបានបង្ហាញភាពទាក់ទាញរបស់ខ្លួននៅកម្រិតយុវជនអន្តរជាតិសម្រាប់ប្រទេសដាណឺម៉ាក។ គាត់បានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លឹបនៅ Premier League ៕

Previous articleកីឡាករ Mario Lemina ទៅចូលរួមជាមួយក្លឹប Galatasaray
Next articleLiverpool សម្លឹងរកមើលការផ្ទេរយកខ្សែការពាររបស់ក្លឹប Crystal Palace