Real Madrid សម្លឹងឃើញកីឡាកររបស់ Real Sociedad ជាជម្រើសមកជំនួស Luka Modric

បរទេស៖ ក្លឹប Real Madrid កំពុងពិចារណាលើការផ្ទេរសម្រាប់កីឡាករ Martín Zubimendi របស់ក្លឹប Real Sociedad ខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ខ្លួននាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាការពិភាក្សាបានកើតឡើងរួចហើយរវាងក្លឹបយក្សអេស្ប៉ាញ និងភ្នាក់ងាររបស់កីឡាករវ័យ ២៦ឆ្នាំ។ គណៈគ្រប់គ្រង់នៅ Bernabeu បានមើលឃើញគាត់ជាបេក្ខជនដ៏រឹងមាំដើម្បីបំពេញតួនាទីរបស់ Luka Modric ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

Real Sociedad v Rayo Vallecano - Copa Del Rey

ក្លឹបអធិរាជសមិនមែនជាក្លឹបតែមួយគត់ដែលតាមដានកីឡាករ Zubimendi នោះទេ។ ក្លឹប Arsenal ក៏ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ផងដែរ ដោយបន្ថែមការប្រកួតប្រជែងដ៏មានសក្តានុពលសម្រាប់ការចុះហត្ថលេខារបស់គាត់។ ខ្សែបម្រើរូបនេះធ្លាប់បានច្រានចោលការផ្ទេរទៅ Liverpool នៅរដូវក្តៅនេះ បើទោះបីជាហង្សក្រហមបានបង់នៅតម្លៃផ្តាច់កុងត្រារបស់គាត់ប្រមាណ ៥០លានផោនក៏ដោយ៕

Previous articleខ្សែការពារ Van Dijk ឆ្លើយទាក់ទងនឹងអនាគតរបស់ខ្លួននៅក្លឹបហង្សក្រហម
Next articleEnzo Maresca បញ្ជាក់ពីមូលហេតុដែល João Félix ចាកចេញ