បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាភ្នាក់ងាររបស់ខ្សែបម្រើស្លាប AC Milan កីឡាករ Rafael Leao កំពុងធ្វើការឆ្ពោះទៅរកការផ្ទេរទៅកាន់ក្លឹប Barcelona។
“គោលបំណងច្បាស់លាស់” របស់លោក Jorge Mendes គឺដើម្បីចរចាលក្ខខណ្ឌដែលនឹងអាចអោយតារាឆ្នើមរបស់ក្លឹប AC Milan អាចពាក់អាវរបស់ក្លឹប Barcelona នាពេលអនាគតដ៏ខ្លីខាងមុខ។ ទោះបីជាមានការជំរុញឱ្យមានការចាកចេញក៏ដោយ ក៏ខាងក្លឹប AC Milan អាចបញ្ចុះបញ្ចូលកីឡាករ Leao ឱ្យបន្តស្នាក់នៅកីឡដ្ឋាន San Siro ។ របាយការណ៍បានបង្ហាញថា ខ្សែប្រយុទ្ធនឹងបើកចំហរក្នុងការស្នាក់នៅ ប្រសិនបើក្លឹបទទួលបានកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់កីឡាករ Joao Felix ។ កីឡាករ Leao ចង់ភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមក្រុមព័រទុយហ្គាល់របស់គាត់នៅកម្រិតក្លឹប ដែលអាចដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់គាត់៕