បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានឱ្យដឹងថាកីឡាករឆ្នើមដែលទើបនឹងរះ Toni Fernández របស់ក្លឹប Barcelona កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League។
ពួកគេអាចធ្វើការផ្ទេរយកកីឡាករ Fernández បាន ប្រសិនបើពួកគេហ៊ានចំណាយតាមលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ២០លានអឺរ៉ូរបស់គាត់។ ខណៈពេលដែល Barcelona ចង់រក្សាទុកនៅកីឡាករដែលមានទេពកោសល្យរបស់ខ្លួន ប៉ុន្តែការទទួលបានប្រាក់ដ៏ច្រើនពីក្លឹបមជ្ឈិមបូព៌ាអាចជាការប្រឈមក្នុងការរក្សាទុកគាត់អោយនៅក្លឹបបានក្នុងរយៈពេលយូរ៕