ក្លឹប Juventus សម្រេចចិត្តដាក់លក់ខ្សែប្រយុទ្ធ Dusan Vlahovic នៅរដូវក្តៅហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Juventus បានរៀបចំក្នុងការវាយតម្លៃទៅលើសំណើរសម្រាប់ផ្ទេរខ្សែប្រយុទ្ធ Dusan Vlahovic នៅពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅបើក។

មានការរំពឹងទុកកាន់តែខ្លាំងថាក្លឹបមកពី Premier League និង Saudi Arabia អាចបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទិញយក Vlahović។ ទន្ទឹមនឹងនេះដែរក្លឹប Juventus បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់កីឡាករ Randal Kolo Muani អំឡុងពេលខ្ចីជើងពី Paris Saint-Germain ។ ដោយសារការចាប់ផ្តើមដ៏របស់គាត់ បានធ្វើអោយក្លឹបនៅអ៊ីតាលីត្រូវបានរំពឹងថានឹងពិចារណាលើការធានាការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់ខ្សែប្រយុទ្ធបារាំងនៅពេលដែលឱកាសមកដល់៕

Previous articleក្លឹបនៅ Saudi Pro League ចាប់អារម្មណ៍ចង់បានយុវជនឆ្នើមរបស់ក្លឹប Barca
Next articleChelsea ដាក់គោលដៅផ្ទេរយកខ្សែការពាររបស់ Sporting នៅរដូវក្តៅខាងមុខ