បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jack Grealish អាចចាកចេញពី Man City នៅរដូវក្តៅ ព្រោះគាត់លែងស្ថិតនៅក្នុងបញ្ជីកីឡាករដែលមិនអាចប៉ះពាល់បានទៀតនោះទេ!!
លោក Pep Guardiola ក៏បាននិយាយផងដែរថា៖ “ខ្ញុំសុំទោសដែលពួកគេមិនទទួលបាននាទី ដែលវាស័ក្តិសមនឹងអ្វីដែលពួកគេទទួលបាន… ប៉ុន្តែការរួមចំណែកពី Doku ឬ Savinho មានចំនួនច្រើនក្នុងរដូវកាលនេះ។ នេះជាហេតុផលតែមួយគត់ដែលថាហេតុអ្វី? វាមិនមែនថាខ្ញុំមិនចូលចិត្ត Jack ឬមិនទុកចិត្តគាត់ទេ”៕