បរទេស៖ លោក Roy Keane ចាប់ទុកការផ្ទេររបស់ Marcus Rashford ទៅកាន់ Aston Villa គឺជារឿង “ចម្លែក” ខណៈដែលវីរបុរសរបស់ Manchester United បានធ្វើការព្រមានដល់ខ្សែប្រយុទ្ធរូបនេះ។
លោក Roy Keane បានប្រាប់ទៅកាន់ ITV ថា៖ “អ្នកចាត់ការទូទៅមិនមានប្រតិកម្មអ្វីពី Marcus ទេ។ រឿងចម្លែកសម្រាប់ខ្ញុំ គឺខ្ញុំគិតថានៅពេលដែល Marcus ចាកចេញពី Man United គាត់នឹងទៅក្រៅប្រទេស ហើយសាកល្បងអ្វីថ្មី។ ដំណើរផ្សងព្រេងថ្មីសម្រាប់គាត់ លីគផ្សេង ការប្រកួតប្រជែងផ្សេង។ ទៅ Villa ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបន្តិច”៕