បរទេស៖ នាយកប្រតិបត្តិក្លឹប Bayern Munich លោក Jan-Christian Dreesen បានបង្ហើបថាក្លឹបបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកួតប្រជែងជាមួយក្លឹបកំពូលៗនៅអឺរ៉ុបដើម្បីចុះហត្ថលេខាលើកីឡាករ Florian Wirtz ។
ថ្លែងទៅកាន់ Sky Sports ប្រធានក្លឹប Bayern លោក Herbert Hainer បាននិយាយថា៖ “អ្នកតែងតែអាចសុបិន្តបាន”។ នាយកប្រតិបត្តិក្លឹបលោក Dreesen បានបន្ថែមថា “Florian Wirtz គឺជាកីឡាករសញ្ជាតិអាល្លឺម៉ង់ដ៏ល្អបំផុតម្នាក់ ហើយអ្នកដឹងពីរបៀបដែលយើងបានដោះស្រាយវាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៖ យើងចង់ឱ្យកីឡាករល្អបំផុតនៅជាមួយយើង”។
បន្ទាប់មកនាយកកីឡា Max Eberl បាននិយាយថា៖ “ប្រសិនបើខ្ញុំត្រូវបានជូនដំណឹងត្រឹមត្រូវ កីឡាករគឺមិនមានលក្ខខណ្ឌចាកចេញនោះទេ។ យើងត្រូវធ្វើឱ្យប្រាកដថាហិរញ្ញវត្ថុរបស់យើងអាចដាក់សំណើរ ហើយយើងចង់ធ្វើការផ្ទេរផ្ទៃក្នុងជាមុនសិន។ បន្ទាប់មកយើងនឹងឃើញនូវអ្វីដែលអាចធ្វើទៅបានក្នុងរដូវក្តៅ”៕