ប្រធានក្លឹប Sevilla ចោទថាក្លឹប Real Madrid កំពុងតែព្យាយាមបំផ្លាញបាល់ទាត់អេស្ប៉ាញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Sevilla លោក Del Nido Carrasco បាននិយាយអំពីសេចក្តីថ្លែងការណ៍របស់ក្លឹប Real Madrid ទៅលើអាជ្ញាកណ្តាលថា៖

“សេចក្តីថ្លែងការណ៍របស់ Real Madrid លើអាជ្ញាកណ្តាលគឺមិនអាចទទួលយកបានឡើយ។ វាចោទជាសំណួរអំពីកិត្តិយសរបស់អាជ្ញាកណ្តាល និងការប្រកួតប្រជែង។ ពួកគេត្រូវបានបរិហារព្រោះវាជាការវាយប្រហារលើបាល់ទាត់។ Real Madrid កំពុងព្យាយាមបំផ្លាញបាល់ទាត់អេស្ប៉ាញ”៕

Previous articleកីឡាករ Petar Sučić នឹងទៅចូលរួមជាមួយក្លឹប Inter នៅ Serie A
Next articleRaphinha ឆ្លើយតបចំពោះដំណឹងផ្ទេរទៅអារ៉ាប៊ីសាអូឌីតក្នុងរដូវក្តៅ