Forest ហ៊ានចំណាយលុយ ៤០លានអឺរ៉ូដើម្បីផ្ទេរយកខ្សែការពារវ័យក្មេងរបស់ក្លឹប Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Nottingham Forest ត្រូវបានរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ Real Madrid គឺកីឡាករ Raul Asencio ដោយពួកគេហ៊ានចំណាយប្រាក់ ៤០លានអឺរ៉ូសម្រាប់ការផ្ទេរខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ។

ទោះជាយ៉ាងណាក៏ដោយក្លឹបអធិរាជស Real Madrid មិនទាន់សម្រេចចិត្តថាតើត្រូវលក់កីឡាករវ័យក្មេងនៅក្នុងតំណាក់កាលដំបូងនៃអាជីពរបស់គាត់ ឫយ៉ាងណា៕

Previous articleRaphinha ឆ្លើយតបចំពោះដំណឹងផ្ទេរទៅអារ៉ាប៊ីសាអូឌីតក្នុងរដូវក្តៅ
Next articleក្លឹបយក្សចំនួន ៣នៅ Premier League ចេញមកប្រជែងគ្នាយកកីឡាករ Hugo Larsson