ក្លឹបយក្សចំនួន ៣នៅ Premier League ចេញមកប្រជែងគ្នាយកកីឡាករ Hugo Larsson

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សនៅ Premier League ចំនួនបីគឺ Arsenal, Liverpool និង Manchester United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Eintracht Frankfurt កីឡាករ Hugo Larsson ។

ខ្សែបម្រើវ័យ 20 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៣០ដងនៅគ្រប់ការប្រកួតទាំអអស់ក្នុងរដូវកាល ២០២៤-២៥ ដោយអាចស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានមួយគ្រាប់។ មកទល់នឹងពេលនេះ ក្លឹប Bundesliga មិនទាន់ចង់ចែកផ្លូវជាមួយកីឡាករនោះទេ ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមដេញថ្លៃត្រូវបានគេរំពឹងថានឹងកើតឡើងនៅរដូវក្តៅក្រោយ៕

Previous articleForest ហ៊ានចំណាយលុយ ៤០លានអឺរ៉ូដើម្បីផ្ទេរយកខ្សែការពារវ័យក្មេងរបស់ក្លឹប Real Madrid
Next articleBarcelona បង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែការពាររបស់ Liverpool