កីឡាកររបស់ Sporting CP រូបនេះ ទំនង់ជាជម្រើសមកជំនួសកន្លែង Rashford ដែលចាកចេញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Migue Delany បានឱ្យដឹងថាក្លឹប Manchester United នឹងតាមផ្ទេរយកខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Sporting CP កីឡាករ CP Viktor Gyokeres នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើដេញថ្លៃសម្រាប់ខ្សែប្រយុទ្ធរូបនេះ។

Gyokeres

នៅក្នុងព្រឹត្តិបត្រ Reading the Game របស់គាត់ Delany បានសរសេរថា៖ “ក្លឹបមិនទាន់រកអ្នកជំនួស [Rashford] ជាមួយខ្សែប្រយុទ្ធណាម្នាក់នោះទេ… ហើយតាមការយល់ឃើញខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting នឹងជំនួសកន្លែងគាត់នៅក្នុងរដូវក្តៅ។ អ្វីៗអាចផ្លាស់ប្តូរបាន ប៉ុន្តែនេះគឺជាព័ត៌មានចចាមអារ៉ាមសម្រាប់ទីផ្សារដោះដូរខាងមុខ៕

Previous articleMan Utd កំពុងតែចាប់អារម្មណ៍ខ្សែការពារវ័យក្មេងរបស់ក្លឹប Bournemouth
Next articleកីឡាករ Benjamin Rollheiser នឹងទៅចូលរួមជាមួយក្លឹប Santos