Man Utd នៅតែចាប់អារម្មណ៍ខ្សែបម្រើស្លាបរបស់ក្លឹប Sporting CP ដដែរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាក្លឹប Manchester United នៅតែចាប់អារម្មណ៍ក្នុងការទិញខ្សែបម្រើស្លាបរបស់ Sporting CP កីឡាករ Geovany Quenda។

Quenda

ក្លឹប United ត្រូវបានរាយការណ៍ថាបានពិភាក្សាជាមួយលោក Jorge Mendes ដែលភ្នាក់ងាររបស់កីឡាករ Geovany Quenda។ កីឡាករ Geovany Quenda បានបង្ហាញខ្លួនយ៉ាងទៀតទាត់សម្រាប់ក្លឹប Sporting នៅក្នុងរដូវកាលនេះដោយលេងបាន ៣៦ដងនៅគ្រប់ការប្រកួតទាំងអស់។ ក្នុងអំឡុងពេលនេះគាត់បានចូលរួមចំណែករកគ្រាប់បាល់បានចំនួន ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង៕

Previous articleអីយ៉ាស់!! ភ្នាក់ងាររបស់កីឡាករ Vinicius Junior បានជួបជាមួយក្លឹបចំនួន ២
Next articleCEO ក្លឹប Real Betis បង្ហើបអំពីបំណង់ចង់រក្សាទុក Antony អោយនៅលើសពីរដូវកាលនេះ