ខ្សែប្រយុទ្ធ Alexander Isak បើកចំហរក្នុងការទៅចូលរួមជាមួយ Barcelona

បរទេស៖ ក្លឹប Barcelona បានដាក់កីឡាករ​ Alexander Isak ក្លាយជាគោលដៅកំពូលសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈដែលពួកគេសម្លឹងរកការប្រជែងជាមួយ Arsenal សម្រាប់ការចុះហត្ថលេខារបស់ខ្សែប្រយុទ្ធរូបនេះ។

ក្លឹប​កាតាឡាន​កំពុង​ស្ថិត​ក្នុង​ទីផ្សារ​ដោះដូរដើម្បីស្វែងរកកីឡាករមកជំនួស Robert Lewandowski ដែលមានវ័យ ៣៦ឆ្នាំ ហើយបើយោងតាមការចេញផ្សាយរបស់ El Chiringuito បានអោយដឹងថាកីឡាករសញ្ជាតិ​ស៊ុយអែត Isak គឺជា​បេក្ខភាព​ដែល​ពួកគេ​ពេញ​ចិត្ត។ ការពិភាក្សាជាមួយអ្នកតំណាងរបស់គាត់បានកើតឡើងរួចហើយ ហើយខ្សែប្រយុទ្ធ Newcastle បាននិយាយថាគាត់បើកចំហរក្នុងការចូលរួមជាមួយក្លឹបនៅអេស្ប៉ាញ៕

Previous articleប្រធានកិត្តិយសរបស់ក្លឹប Bayern ប្តេជ្ញាចិត្តក្នុងការផ្ទេរយកកីឡាករ Leverkusen ម្នាក់នេះអោយបាន
Next articleប្រធានក្លឹប Como បង្ហើបអំពីការព្យាយាមរបស់ខ្លួនក្នុងការចុះហត្ថលេខាយក Rashford