បុរសម្នាក់នេះជាអ្នករារាំងការផ្ទេរ Eric Garcia ទៅកាន់ក្លឹប Como

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាគ្រូបង្វឹក Barcelona លោក Hansi Flick បានរារាំងខ្សែការពារ Eric Garcia ពីការចាកចេញពីក្លឹបក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈដែលកីឡាករអេស្ប៉ាញរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Como ។

កិច្ចព្រមព្រៀងដែលមានតម្លៃ ៧លានអឺរ៉ូបូកនឹងតម្លៃបន្ថែមខិតជិតនឹងទទួលបានការព្រមព្រៀងគ្នាជាមួយនឹងក្លឹបនៅអ៊ីតាលី ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងបានបញ្ឈប់ការផ្ទេរនេះនៅវិនាទីចុងក្រោយ៕

Previous articleប្រធានក្លឹប Como បង្ហើបអំពីការព្យាយាមរបស់ខ្លួនក្នុងការចុះហត្ថលេខាយក Rashford
Next articleDeco រំលឹកដល់រឿងធ្លាប់ពិភាក្សាចុះហត្ថលេខាយក Rashford