បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Maresca បញ្ជាក់អំពីផែនការរបស់គាត់ជាមួយក្លឹប Chelsea ថា៖
“គោលដៅជាមួយក្លឹប Chelsea គឺលេង Champions League ក្នុងរយៈពេល ២ឆ្នាំ មិនមែនក្នុងរយៈពេល ១ឆ្នាំទេ។ កុំភ្លេចថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ Chelsea មិនដែលជាប់ចំណាត់ថ្នាក់កំពូលទាំងបួននោះទេ។ យើងស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ។ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីនាំក្លឹបនេះទៅកន្លែងដែលវាជាកម្មសិទ្ធិរបស់យើង”៕