Liverpool គ្រោងអនុញ្ញាតអោយអ្នកចាំទី Alisson Becker ចាកចេញនៅរដូវក្តៅខាងមុខ

បរទេស៖ ក្លឹប Liverpool ត្រូវបានរាយការណ៍ថាសុខចិត្តចែកផ្លូវជាមួយអ្នកចាំទី Alisson Becker នៅរដូវក្តៅនេះ បើទោះបីជាកុងត្រារបស់គាត់នៅមានសុពលភាពដល់ឆ្នាំ២០២៧ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាអ្នកចាំទីសញ្ជាតិប្រេស៊ីលចង់ផ្ទេរទៅកាន់ក្លឹបកំពូលនៅអឺរ៉ុបជាជាងប្តូរទៅអារ៉ាប៊ីសាអូឌីត។

ហង្សក្រហមបានត្រៀមអ្នកចាំទី Giorgi Mamardashvili ដែលផ្ទេរមកពីក្លឹប Valencia ក្នុងតម្លៃ ៣៥លានអឺរ៉ូកាលពីខែសីហាឆ្នាំមុនរួចជាស្រេចដើម្បីមកទុកជំនួសកន្លែង Alisson ។ កីឡាករសញ្ជាតិហ្សកហ្ស៊ីចង់ប្រកួតប្រជែងសម្រាប់តួនាទីអ្នកចាំទីដៃទី១ ដែលអាចបង្កើនលទ្ធភាពនៃការចាកចេញរបស់ Alisson ៕

Previous articleក្លឹប Leeds ចាប់អារម្មណ៍ចង់បានកីឡាករ Koni De Winter របស់ក្លឹប Genoa
Next articleReal Madrid នឹងប្រើប្រាប់របស់មួយនេះ ដើម្បីបង្ហាញភាពស្អាតស្អំរបស់ Bellingham