De Jong បញ្ជាក់ជាថ្មីអំពីអនាគតគាត់ជាមួយ Barcelona

បរទេស៖ អនាគតរបស់ខ្សែបម្រើ Frenkie de Jong ជាមួយក្លឹបយក្សកាតាឡាន់ កំពុងស្ថិតក្រោមការសួរដេញដោល ខណៈកីឡាករសញ្ជាតិហូឡង់បានធ្វើការសម្រេចចិត្តអំពីអនាគតគាត់ហើយ។

កីឡាករ De Jong ខ្លួនឯងធ្លាប់មានភាពមិនច្បាស់អំពីអនាគតរបស់គាត់ជាមួយ Barcelona ក្រោមការដឹកនាំរបស់លោក Xavi Hernandez ដោយសារគាត់ខ្វះពេលវេលា និងទម្រង់លេង។ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមការដឹកនាំរបស់ Hansi Flick បុរសសញ្ជាតិហូឡង់រូបនេះបង្ហាញទម្រង់លេងយ៉ាងល្អឡើងវិញ ហើយបានក្លាយជាកីឡាករ១១នាក់ដំបូងជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាភ្នាក់ងាររបស់ De Jong បានបញ្ជាក់ថាកីឡាករវ័យ ២៧ឆ្នាំរូបនេះចង់បន្តស្នាក់នៅជាមួយក្លឹប Barcelona លើសពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់៕

Previous articleប្រធានក្លឹប Bayern និយាយអំពីកុងត្រាថ្មីរបស់កីឡាករ Kimmich
Next articleChristian Eriksen និងចាកចេញពីក្លឹប United នៅរដូវក្តៅខាងមុខនេះ