Napoli ចង់បាន Balogun មកជំនួសកន្លែងកីឡាករម្នាក់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាក្លឹប Napoli បានបញ្ជាក់ថាខ្សែប្រយុទ្ធ Folarin Balogun របស់ក្លឹប Arsenal គឺជាជម្រើសដ៏សាកសមបំផុត ក្នុងការយកជំនួសខ្សែប្រយុទ្ធ Victor Osimhen ប្រសិនជាគាត់នឹងចាកចេញនារដូវក្តៅនេះមែន។

ក្នុងនោះ Balogun កំពុងលេងខ្ចីជើងនៅក្លឹប Reims ក្នុងលីកបារាំងនារដូវកាលនេះ ដោយរូបគាត់អាចរកបាន ២១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៨ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។

គួរបញ្ជាក់ថាក្លឹប Arsenal រីករាយក្នុងការលក់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ដើម្បីប្រមូលយកលុយទៅទិញយកប្រធានក្រុម West Ham គឺកីឡាករ Declan Rice៕

Previous articleAston Villa សម្លឹងឃើញកីឡាកររូបនេះ របស់ក្លឹប Leicester City
Next articleThomas Tuchel កោតសរសើរ និងចង់បានកីឡាករ Barca ម្នាក់នេះ