អ្នកចាំទី Schmeichel រំលឹកដល់រឿងបរាជ័យនៃការផ្ទេរទៅកាន់ Bayern Munich

បរទេស៖ អ្នកចាំទី Kasper Schmeichel បាន​បើក​ចំហ​អំពីការបរាជ័យក្នុងការផ្ទេរទៅកាន់ក្លឹប Bayern Munich ក្នុងឆ្នាំ២០២៣ ដោយបង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​យ៉ាង​ច្បាស់ ខណៈ​ដែល​គាត់​បញ្ជាក់អំពីហេតុការណ៍នោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកចាំទីរូបនេះបាននិយាយថា “បាទ វាជាការពិត។ មានការចរចារដើម្បីទៅ Bayern បន្ទាប់ពី Neuer របួស។ មានការព្រមព្រៀងលើអ្វីគ្រប់យ៉ាង។ ប៉ុន្តែនៅវិនាទីចុងក្រោយវាបានបរាជ័យ។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ ប៉ុន្តែខ្ញុំបានធ្វើដំណើរទៅព្រលានយន្តហោះហើយ។ សំណាងអាក្រក់ វាមិនបានសំរេចទេ។ អ្នកនឹងត្រូវសួរក្លឹប Bayern ថាមានបញ្ហាអ្វីទៅ។ ប៉ុន្តែ​វា​មិន​មែន​ជា​គោល​បំណង​ទេ”៕

Previous articleក្លឹប Parma តែងតាំងលោក Cristian Chivu ជាគ្រូបង្វឹកថ្មី
Next articleLamine Yamal ប្រាប់ពីមូលហេតុដែលមិនអាចផ្ទេរទៅកាន់ក្លឹប PSG ដាច់ខាត