Juventus ត្រៀមរួចស្រេចក្នុងការលក់ខ្សែប្រយុទ្ធ Dusan Vlahovic ដើម្បីប្រមូលលុយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Calciomercato បានអោយដឹងថាពេលវេលាដែលកីឡាករ Dusan Vlahovic ក្នុងនាមជាកីឡាកររបស់ Juventus ហាក់បីដូចជាមានកាន់តែតិចទៅហើយ ខណៈដែលក្លឹបយក្សនៅអ៊ីតាលីមានផែនការក្នុងការអនុញ្ញាតអោយខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីចាកចេញ បន្ទាប់ពីការមកដល់នៃកីឡាករខ្ចីជើង Randal Kolo Muani។

Kolo Muani Como Juventus Serie A

កីឡាករ Randal Kolo Muani បានបង្កើតនៅឥទ្ធិពលរបស់គាត់នៅក្លឹប Juventus ភ្លាមៗ ចាប់តាំងពីផេរមកពីក្លឹប Paris Saint-Germain ក្នុងលក្ខខណ្ឌខ្ចីជើង ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមបញ្ចប់ទីបានម្តងក្នុងការបង្ហាញខ្លួន ៥ប្រកួតដំបូងរបស់គាត់។ ក្លឹប Juventus ត្រូវបានរាយការន៍ថាកំពុងស្វែងរកជម្រើសដើម្បីធានាបាការផ្ទេរយកគាត់ជាអចិន្ត្រៃយ៍ បន្ទាប់ពីការខ្ចីជើងរបស់គាត់ត្រូវបានបញ្ចប់ ព្រោះតែទម្រង់លេងដ៏ល្អរបស់គាត់។

ផ្ទុយទៅវិញ ពេលវេលារបស់ Vlahovic នៅ Juventus ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ។ ធ្លាប់ជាតួសំខាន់ម្នាក់ ឥឡូវនេះកីឡាករ Vlahovic បានធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Thiago Motta ដែលឥឡូវនេះក្លាយជាកីឡាករបម្រុង។ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ក្នុងអំឡុងពេលទីផ្សារដោះដូររដូវរងាក៏ដោយ កីឡាករ Vlahovic បានបង្ហាញពីបំណងចង់បន្តលេងនៅតំបន់អឺរ៉ុបដើម្បីចាប់ផ្តើមអាជីពរបស់គាត់ឡើងវិញ។

កិច្ចសន្យារបស់ Vlahovic ជាមួយ Juventus មានសុពលភាពដល់ឆ្នាំ២០២៦ ប៉ុន្តែជាមួយនឹងការពិភាក្សាលើការបន្តកុងត្រាថ្មីត្រូវបានជាប់គាំង ក្លឹបបើកចំហរក្នុងការលក់គាត់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ ក្លឹប Juventus ចង់បានកាត់នៅចំណាយលើប្រាក់ខែរបស់គាត់ដែលមានប្រមាណ ១២លានអឺរ៉ូសម្រាប់រដូវកាល ២០២៥-២៦ ហើយពួកគេក៏រំពឹងថាអាចទទួលបានតម្លៃប្រមាណ ៤០លានអឺរ៉ូពីការលក់គាត់។ ទោះបីជាមានពាក្យចចាមអារ៉ាមអំពីកិច្ចព្រមព្រៀងដោះដូរជាមួយ PSG ពាក់ព័ន្ធនឹង Kolo Muani ក៏ដោយ ក៏វាមិនដែលបានសម្រេចនោះដែរ។ ជាលទ្ធផល Juventus ទំនងជានឹងផ្តោតលើការស្វែងរកអ្នកទិញសម្រាប់ Vlahovic នៅរដូវក្តៅនេះ។

Dusan Vlahovic Juventus 2024

កីឡាករ Vlahovic ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅ Arsenal ក្នុងខែមករា ប៉ុន្តែការចរចាមិនមានការរីកចម្រើននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងគ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta ត្រូវបានរាយការណ៍ថាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករវ័យ ២៥ឆ្នាំ ហើយជាមួយនឹងក្រុមកាំភ្លើងធំកំពុងមានតម្រុងការចង់បានខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ដូច្នេះកីឡាករ Vlahovic នៅតែអាចស្ថិតនៅលើរ៉ាដារបស់ពួកគេនៅរដូវក្តៅ៕

Previous articleLamine Yamal ប្រាប់ពីមូលហេតុដែលមិនអាចផ្ទេរទៅកាន់ក្លឹប PSG ដាច់ខាត
Next articleនៅក្នុងកុងត្រារបស់ Cole Palmer នៅមានបញ្ចូលនៅលក្ខខណ្ឌពិសេសមួយ