Pep Guardiola មិនបង្ហើបអំពីឈ្មោះកីឡាករដែលនឹងត្រូវលក់ចេញនៅរដូវក្តៅ

បរទេស៖ អ្នកចាត់ការ Manchester City លោក Pep Guardiola បានជ្រើសរើសក្នុងការមិននិយាយអំពីឈ្មោះកីឡាករដែលអាចនឹងចាកចេញពីក្លឹប។ ការមកដល់របស់កីឡាករ Omar Marmoush, Vitor Reis, Nico Gonzalez និង Abdukodir Khusanov បង្ហាញពីការផ្លាស់ប្តូរឆ្ពោះទៅរកដំណាក់កាលថ្មីសម្រាប់ក្លឹបយក្សនៅអង់គ្លេសមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Guardiola នៅតែប្រកាន់ខ្ជាប់អំពីអនាគតរបស់កីឡាករ Kevin De Bruyne និង Ilkay Gundogan ដែលកិច្ចសន្យារបស់ពួកគេនឹងផុតនៅរដូវក្តៅនេះ។

អ្នកចាត់ការក្រុមរូបនេះបាននិយាយថា៖ “អត់ទេ ខ្ញុំមិនដឹងទេ។ វានឹងដល់ទីបញ្ចប់នៃរដូវកាលនេះ ពួកយើងនៅមានការប្រកួតជាច្រើនត្រូវលេង។ ដើម្បីមានសិទ្ធិទៅលេង Champions League, FA Cup និង World Cup។ ទាក់ទងនឹងកីឡាករ និងអនាគតរបស់ពួកគេ ការសម្រេចចិត្តមិនត្រូវបានធ្វើឡើងទេ។ វាអាស្រ័យលើទម្រង់លេងរបស់ពួករហូតដល់ទីបញ្ចប់នៃរដូវកាល”៕

Previous articleគ្រូបង្វឹករបស់ក្លឹប Bournemouth ក្លាយជាជម្រើសមកជំនួសកន្លែងរបស់លោក Carlo Ancelotti
Next articleកីឡាករវ័យក្មេងរបស់ Brighton ទៅចូលរួមជាមួយក្លឹប Al Jazira នៅ UAE Pro League