ក្លឹបចំនួន ៣ ចេញមកប្រជែងគ្នាយកខ្សែការពារ Marc Guehi

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Chelsea ត្រូវបានរាយការណ៍ថាកំពុងត្រៀមប្រជែងជាមួយ Tottenham Hotspur និង Newcastle United សម្រាប់ការចុះហត្ថលេខាលើខ្សែការពារ Marc Guehi របស់ Crystal Palace នៅរដូវក្តៅខាងមុខ។

ក្លឹប Tottenham បានព្យាយាមចុះហត្ថលេខាយកកីឡាករ Guehi នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវរងារជាមួយនឹងការផ្តល់ជូនដែលមានតម្លៃប្រមាណ ៧០លានផោន។ ទោះជាយ៉ាងណាក៏ដោយ Palace បានប្តេជ្ញាចិត្តក្នុងការរក្សាប្រធានក្រុមរបស់ពួកគេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលគាត់នឹងចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់៕

Previous articleChelsea ប្រើយុទ្ធសាស្ត្រមួយនេះដើម្បីរារាំងមិនអោយ Juventus ផ្ទេរយក Renato Veiga ជាអចិន្ត្រៃយ៍
Next articleNewcastle បើកការចរចាដើម្បីផ្ទេរយកកីឡាកររបស់ក្លឹប Bournemouth