បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Newcastle United ត្រូវបានរាយការណ៍ថាបានផ្តួចផ្តើមការពិភាក្សាជាមួយក្លឹប Bournemouth ទាក់ទងនឹងការផ្ទេរខ្សែការពារ Dean Huijsen នៅក្នុងរដូវក្តៅខាងមុខ។
ក្លឹបសារិកាព្រៃកំពុងទាក់ទងជាទៀងទាត់ជាមួយ Bournemouth ខណៈដែលពួកគេមានគោលបំណងបញ្ជាក់ពីភាពអាចរកបានសម្រាប់ខ្សែការពាររូបនេះ មុនពេលទីផ្សារដោះដូរកីឡាករបើក។ កីឡាករ Huijsen មានលក្ខខណ្ឌផ្តាច់កុងត្រា ៥០លានផោនដែលនឹងចាប់ផ្តើមដំណើរការនៅក្នុងរដូវក្តៅឆ្នាំ២០២៥។
គាត់បាននិយាយថា “លក្ខខណ្ឌផ្តាច់កុងត្រាគឺ ៥០លានផោន។ វាចាប់ផ្តើមដំណើរកាលនៅរដូវក្តៅ ឆ្នាំ២០២៥។ ក្លឹបអាចធ្វើវាបានដោយមិនចាំបាច់ចរចាជាមួយ Bournemouth ។ ក្លឹប Newcastle ត្រូវបានជូនដំណឹង និងទូរស័ព្ទទៅ Bournemouth ជានិច្ចអំពីស្ថានភាពរបស់ Dean Huijsen”៕