បរទេស៖ កីឡាករ Christian Pulisic បានបដិសេធរបាយការណ៍នៃការប្រេះឆារវាងគាត់និងគ្រូបង្វឹកថ្មីរបស់ AC Milan លោក Sergio Conceicao។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាននៅប្រទេសអ៊ីតាលីបានអោយដឹងថាភាពតានតឹងនៅក្នុងបន្ទប់ភ្លាស់សម្លៀកបំពាក់របស់ក្លឹប AC Milan មានការកើនឡើងបន្ទាប់ពីក្លឹបយក្សអ៊ីតាលីត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champions League ដែលបានធ្វើអោយកីឡាករ Pulisic ធ្វើការសុំផ្ទេរចេញ។
យ៉ាងណាមិញ គាត់បាននិយាយថា៖ “ខ្ញុំមិនដែលប្រកែកជាមួយគ្រូបង្វឹកទេ ហើយខ្ញុំក៏មិនដែលសុំចាកចេញដែរ”៕